កិច្ចប្រឹងប្រែងយកប្រេងចេញពីផ្ទៃទឹកទល់មុខទីក្រុង Santa Barbara បានធ្វើឡើង
ក្រុមបោសសម្អាត កំពុងធ្វើការ២៤ម៉ោងក្នុងមួយថ្ងៃដើម្បីយកប្រេងចេញពីផ្ទៃទឹកទល់មុខទីក្រុង Santa Barbara ក្នុងរដ្ឋ California។ ប្រេងប្រហែល ៣៨០.០០០លីត្រ អាចបានលេចមុនពេលជ្រាបចូលឆ្នេរ សមុទ្រ បំពង់បង្ហូរប្រេងនៅក្រោមដី ដែលត្រូវបានគេរកឃើញកាលពីថ្ងៃអង្គារសប្តាហ៍មុន ហើយនឹងការហូររបស់ប្រេងនោះត្រូវបានបិទជិត។ ប្រេងប្រមាណជា ៧៩.៨០០ លីត្រ ប្រហែលបានជ្រាបពីឆ្នេរសមុទ្រចូលទៅក្នុងសមុទ្រ។ មហន្តរាយបរិដ្ឋាន បានកើតមានឡើងនៅតំបន់លំហែកាយ West Coast ដ៏មានប្រជាប្រិយភាពនេះ មុនពេលទិវារំឭកយុទ្ធជនដែលបានពលីក្នុងសង្គ្រាមកាលពីថ្ងៃទី២៥ ខែឧសភា ដែលជាការចាប់ផ្តើមនៃរដូវលំហែកាយនៅតាមឆ្នេរសមុទ្រក្នុងសហរដ្ឋអាមេរិក។ អ្នកស្រី Zatica Hokeរាយការណ៍ថា ពួកអ្នកស៊ើបអង្កេត មិនទាន់បានកំណត់ពីមូលហេតុ ដែលបណ្តាលឲ្យមានឧបទ្ទវហេតុនេះទេ។ លោក ជឹង ប៉ូជីន ប្រែ ជូនសេចក្តីប្រែសម្រួល៕