សារៈសំខាន់នៃការកសាងសមត្ថភាពស្ថាប័ន
ស្ថាប័នជាទូទៅសំដៅលើអង្គភាព ឬរចនាសម្ព័ន ដែលបង្កើតឡើងក្នុងគោលដៅជាក់លាក់មួយ ហើយអាចជាស្ថាប័នរដ្ឋ ឬឯកជន។ ភាគច្រើន យើងពិភាក្សាអំពីអង្គភាពរដ្ឋាភិបាល និងសេវាសាធារណៈ។ ការស្រាវជ្រាវជាច្រើនបានរកឃើញថា កត្តាដែលកំណត់ភាពខុសប្លែកគ្នានៃភាពរុងរឿង និងប្រទេសក្រីក្រ គឺដោយសារតែភាពខុសគ្នានៃសមត្ថភាពស្ថាប័នសេដ្ឋកិច្ច។ ហេតុដូច្នេះ ដើម្បីដោះស្រាយបញ្ហាដែលរារំាងការអភិវឌ្ឍន៍ គឺយើងត្រូវពង្រឹងសមត្ថភាពស្ថាប័នទាំងអស់នេះ។