បទសម្ភាសន៍របស់VOA ជាមួយអ្នកនិពន្ធសៀវភៅ “When Clouds Fell from the Sky” ឬ «ពេលដែលពពកធ្លាក់ពីលើមេឃ» ភាគ១
ថ្មីៗនេះ សៀវភៅថ្មីមួយទាក់ទងនឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលមានចំណងជើងថា “When Clouds Fell from the Sky” ឬ «ពេលដែលពពកធ្លាក់ពីលើមេឃ» បានចេញផ្សាយ។ សៀវភៅនេះនិយាយអំពីផលវិបាករបស់ប្រជាពលរដ្ឋខ្មែរនិងការបាត់បង់របស់ជនជាតិបារាំងដែលមានស្វាមីនិងឳពុកជាជនជាតិខ្មែរ។ លោក នៅ វណ្ណារិន នៃ VOA បានជួបសន្ទនាផ្ទាល់ជាមួយនឹងអ្នកនិពន្ធសៀវភៅនេះគឺ លោក Robert Carmichael នៅក្នុងបន្ទាប់ផ្សាយVOA នៅរាជធានីភ្នំពេញ។ នៅក្នុងភាគទី១ នេះ លោក Robert Carmichael រៀបរាប់អំពីបុរសម្នាក់ ត្រូវបានកោះហៅមកប្រទេសកម្ពុជាវិញ ក្រោយពេលខ្មែរក្រហមចូលកាន់អំណាច៕