សហគមន៍ស្តុកតុននិងក្រសួងនគរបាល ធ្វើការដើម្បីឲ្យទំនាក់ទំនងប្រសើរឡើង
ទំនាក់ទំនងរវាងសហគមន៍ជនជាតិភាគតិចនិងក្រសួងនគរបាល មានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងសហរដ្ឋអាមេរិក ក្រោយពីមានការបាញ់ដោយភ្នាក់ងារប៉ូលីសដែលបានធ្វើឲ្យមានការតវ៉ាប្រឆាំងដែលមានផ្សព្វផ្សាយនៅក្នុងបណ្តាញព័ត៌មានពាសពេញប្រទេស។ លោក Mike O’Sullivan រាយការណ៍ឲ្យវីអូអេពីទីក្រុង Stockton រដ្ឋ California ទីដែលប៉ូលីសនិងក្រុមសហគមន៍កំពុងធ្វើការដើម្បីស្វែងរកដំណោះស្រាយ ដោយមានការគាំទ្រពីក្រុង Washington។ អ្នកស្រី នុច សារីតា ប្រែសម្រួល៕