ភាពយន្តអំពីរឿងរ៉ាវតន្រ្តីករនៅម៉ាលីដែលរងការគំរាមកំហែងដោយក្រុមជ្រុលនិយមជីហាដ
មហោស្រពភាពយន្តនិងតន្រ្តីនៅក្នុងពិធីប្រចាំឆ្នាំ South by Southwest នៅទីក្រុង Austin រដ្ឋតិចសាសតន្រ្តីករខ្លះមកពីប្រទេសម៉ាលី បានផ្សព្វផ្សាយភាពយន្តមួយដែលបង្ហាញអំពីជីវិតរបស់ពួកគេត្រូវបានផ្លាស់ប្តូរដោយសារតែក្រុមជ្រុលនិយមជីហាដ ដែលបានបំផ្លាញទ្រព្យសម្បត្តិពីបុរាណកាលនៅក្នុងទីក្រុង Timbuktu ដោយគំរាមថា នឹងសម្លាប់ បើនរណាម្នាក់ហ៊ានលេងភ្លេង។ លោក Greg Flakus រាយការណ៍ពីទីក្រុង Austin មកថា អ្នកខ្លះខ្លាចមិនហ៊ានវិលត្រឡប់ទៅស្រុកកំណើតវិញទេ ទោះបីជាក្រុមជីហាដលែងកាន់កាប់ទីនោះហើយក៏ដោយ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕