ទ្វីបអាហ្រ្វិកប្រឈមនឹងការខ្វះនិងការលើសអាហាររូបត្ថម្ភ
សព្វថ្ងៃនេះ អាហាររូបត្ថម្ភត្រឹមត្រូវមិនមែនគ្រាន់តែការយកអាហារទៅឲ្យមនុស្សប៉ុណ្ណោះទេ។ កំរិតនៃភាពធាត់លើសទម្ងន់នៅក្នុងទ្វីបអាហ្វ្រិកត្រូវបានឡើងយ៉ាងខ្ពស់ នៅគ្រប់ជាន់ថ្នាក់នៃសង្គម។ ឥឡូវនេះ ការទទួលទានអាហារមិនគ្រប់គ្រាន់ ទាក់ទងទៅនឹងការខ្វះនិងការលើសអាហាររូបត្ថម្ភ ហើយប្រទេសទាំងឡាយដូចជាប្រទេសកេនយ៉ាជាដើម កំពុងមានការលំបាកក្នុងការដោះស្រាយបញ្ហាទាំងពីរប្រការនេះ។ លោក Lenny Ruvaga រាយការណ៍ឲ្យ VOA ពីទីក្រុង Nairobi។ ហើយអ្នកស្រី នុច សារីតា ជូនសេចក្តីប្រែសម្រួល៕