ការជួយអ្នកដែលធ្លាប់កើតជំងឺរបេង
មនុស្សដែលជាសះស្បើយពីជំងឺរបេងសួត ជាញឹកញាប់តែងតែមានបញ្ហាដកដង្ហើមបន្តទៀត ហើយការរស់នៅក្នុងស្ថានភាពក្រីក្រ នាំមកនូវការឈឺចាប់ជាបន្តដល់ពួកគេ។ នៅក្នុងឱកាស «ទិវាជំងឺរបេងពិភពលោក» ថ្ងៃទី២៤ ខែមីនា អង្គការសុខភាពពិភពលោកបានកំណត់យុទ្ធសាស្ត្រសាកលរបស់ខ្លួនសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ លោកGeorge Putic នៃ VOA រាយការណ៍ថា វិភាគទានដោយក្រុមវេជ្ជបណ្ឌិតអ៊ឺរ៉ុបមួយក្រុម ប្រហែលជាអាចជួយអ្នកធ្លាប់កើតជំងឺរបេងរាប់លាននាក់បានក្នុងពេលឆាប់ៗនេះ។ អ្នកស្រី នុច សារីតា ជូនសេចក្តីប្រែសម្រួល៕