បទសម្ភាសន៍៖ ពលរដ្ឋខ្មែរម្នាក់រួចជីវិតពីរញ្ជួយផែនដីនៅនេប៉ាល់
ពលរដ្ឋខ្មែរម្នាក់បានគេចផុតពីគ្រោះថ្នាក់ដល់ជីវិតដោយសារការរញ្ជួយផែនដីផ្តាច់ផ្តិលជីវិតមនុស្សក្នុងប្រទេសនេប៉ាល់។ លោក ឃួន សុភ័ក្រ ហៅ ឃួន ឌីណា ជាបុគ្គលិករបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM បានចុះ បំពេញកម្មសិក្សាមួយឆ្នាំផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសិទ្ធិមនុស្សក្នុងប្រទេសនេប៉ាល់គឺចាប់តាំងពីខែសីហាឆ្នាំទៅ។ សូមស្តាប់បទសម្ភាសន៍រវាងលោក សុខ ខេមរា នៅរដ្ឋធានីវ់ាស៊ីនតោន ជាមួយលោក ឃួន សុភ័ក្រ ពីអាកាសយានដ្ឋានក្រុង Kathmandu (កដ្ឋមណ្ឌូ) ប្រទេសនេប៉ាល់ដូចតទៅ។