ក្មេងជំទង់មកពីប្រទេសប៉ារ៉ាហ្កាយប្រគុំភ្លេងដោយប្រើឧបករណ៍ធ្វើពីសំរាម
នៅឯមហោស្រពតន្រ្តីនិងខ្សែភាពយន្តប្រចាំឆ្នាំ South by Southwest កាលពីខែមុននៅក្នុងទីក្រុង Austin រដ្ឋតិចសាស ក្រុមតន្រ្តីករក្មេងជំទង់មកពីតំបន់ក្រីក្រក្នុងប្រទេសប៉ារ៉ាហ្កាយ បានប្រគុំភ្លេងប្រកបដោយការរំជួលចិត្តដោយប្រើឧបករណ៍ធ្វើពីសំរាម។ រឿងរ៉ាវរបស់ពួកគេ បានត្រូវរៀបរាប់នៅក្នុងខ្សែភាពយន្តឯកសារមួយដែលមានឈ្មោះថា Landfill Harmonic ដែលបានដាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តនៃពិធីនេះផងដែរ ហើយបានឈ្នះពានរង្វាន់។ លោក Greg Flakus អ្នកយកព័ត៌មានរបស់ VOA រាយការណ៍អំពីរឿងនេះពីទីក្រុង Austin ហើយលោក ជឹង ប៉ូជីន ប្រែសម្រួល៕