លោកអូបាម៉ា ប្រកាសអំពីមូលនិធិថ្មីមួយ ដើម្បីពង្រីកការអប់រំវិទ្យាសាស្រ្ត
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានប្រកាសថា ប្រាក់ចំនួន២៥០លានដុល្លាក្នុងការប្តេជ្ញាថ្មីមួយ ដើម្បីផ្គត់ផ្គង់ដល់ការសិក្សាផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យា វិស្វកម្មនិងគណិតវិទ្យារបស់ក្រុមសិក្សារួមគ្នាមួយហៅថា STEM។ នៅឯការតាំងពិព័ណ៌វិទ្យាសាស្រ្តនៅសេតវិមានកាលពីខែមុន លោកប្រធានាធិបតី បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការខំប្រឹងប្រែងរបស់ផ្នែកឯកជន ដើម្បីលើកទឹកចិត្តដល់សិស្សកាន់តែច្រើនឡើងមកពីក្រុមមួយដែលមានអ្នកតំណាងតិចតួចឲ្យមកសិក្សាផ្នែកវិទ្យាសាស្រ្តឲ្យបានច្រើន។ អ្នកស្រី Zlatica Hoke នៃVOAរាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕