អ.ស.ប រាយការណ៍អំពីសេវាកម្មសុខាភិបាលសម្រាប់ស្រ្តីនិងកុមារក្រីក្រមានភាពប្រសើរឡើង
រដ្ឋាភិបាល មូលនិធិ និងក្រុមពាណិជ្ជកម្ម ប្រមាណជាង៣០០ មកពីជុំវិញពិភពលោក បានមកជួបជុំគ្នានៅក្នុងកម្មវិធីមួយដែលដឹកនាំដោយអង្គការសហប្រជាជាតិ ដើម្បីលើកស្ទួយការថែទាំសុខភាពស្ត្រីនិងកុមារក្រីក្ររាប់លាននាក់។ ចលនាដែលគេហៅថា Every Woman Every Child ឬ “គ្រប់ស្រ្តីនិងគ្រប់កុមារ“ បានឲ្យដឹងថា ជាលទ្ធផល អត្រានៃការស្លាប់របស់ម្តាយនិងកុមារបានធ្លាក់ចុះនៅគ្រប់ប្រទេសដែលជាគោលដៅនៃចលនានេះ។ លោក George Putic នៃវីអូអេរាយការណ៍អំពីរឿងនេះ ហើយអ្នកស្រី នុច សារីតា ជូនសេចក្តីប្រែសម្រួល៕