សាលារៀនរដ្ឋនៅអាមេរិកប្រឈមនឹងបញ្ហានៃ ការស្នើឲ្យមានថ្ងៃសំរាកបុណ្យសាសនាអ៊ីស្លាម
ក្នុងខណៈដែលជនភាគតិចអ្នកកាន់សាសនាផ្សេងៗ បានឡើងចំនួនកាន់តែច្រើនឡើងនៅពាសពេញប្រទេសអាមេរិក ពួកគេបានចាប់ផ្តើមទាមទារឲ្យសាលារៀនសាធារណៈបិទទ្វារ មិនគ្រាន់តែសម្រាប់បុណ្យ ណូអែលនិង Easter ប៉ុណ្ណោះទេ តែសម្រាប់ថ្ងៃបុណ្យសាសនារបស់ពួកគេដែរ។ លោក Jerome Socolovsky អ្នកឆ្លើយឆ្លងព័ត៌មានខាងសាសនារបស់វីអូអេ ធ្វើសេចក្តីរាយការណ៍ពីស្រុកMontgomery រដ្ឋMarylandនៅជាយក្រុងវ៉ាស៊ីនតោនថា បញ្ហានេះបានក្លាយទៅជាការលំបាកដោះស្រាយមួយសម្រាប់ក្រុមប្រឹក្សាភិបាលនៃសាលារៀនជាច្រើន នៅក្នុងសរអា។ លោក កែរ យ៉ាន ជូនសេចក្តីប្រែសម្រួល។