៣០ឆ្នាំក្រោយពីគ្រោះមហន្តរាយផ្ទុះឧស្ម័ននៅឥណ្ឌា ស្នាមរបួសនៅតែមាន
ក្រុមបាតុករនៅប្រទេសឥណ្ឌា បានប្រារព្ធខួប៣០ឆ្នាំនៃគ្រោះមហន្តរាយធ្លាយឧស្ម័ននៅកណ្តាលទីក្រុង Bhopal ដែលបានសម្លាប់មនុស្សជាង៣ពាន់នាក់។ សកម្មជនឲ្យដឹងថា មានមនុស្សប្រមាណ២ម៉ឺន៥ពាន់នាក់ផ្សេងទៀតបានស្លាប់ក្រោយពីព្រឹត្តិការណ៍នេះកើតឡើង ហើយថា មានមនុស្សជាច្រើននាក់ទៀតបានបន្តរងគ្រោះថ្នាក់ទាំងផ្លូវកាយ និងសតិអារម្មណ៍ ដោយសារតែការពុលឧស្ម័ន។ លោកស្រី Zlatica Hoke រាយការណ៍ថា បាតុករចង់ឲ្យក្រុមហ៊ុនសហព័ន្ធកាបោន ដែលឥឡូវនេះជាសាខារបស់ក្រុមហ៊ុនសារធាតុគីមី Dow ត្រូវបានដាក់ឲ្យទទួលខុសត្រូវចំពោះព្រឹត្តិការណ៍ដែលបានកើតឡើងនោះ។ នាងទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួលដូចតទៅ៖