អ្នកចងក្រងឯកសារ ចុះស្រាវជ្រាវអំពីជីវិតរស់នៅរបស់អ្នកសហគមន៍គថ្លង់នៅកម្ពុជា
លោកស្រី Erin Moriaty Harrelson គឺជាអ្នកស្រាវជ្រាវថ្នាក់បណ្ឌិតជាន់ខ្ពស់ម្នាក់ផ្នែកនរវិទ្យានៃសាកលវិទ្យាល័យអាមេរិកាំង ហើយលោកស្រីក៏ជាអ្នកគថ្លង់ម្នាក់ដែរ។ នៅពាក់កណ្តាលឆ្នាំ២០១៤នេះ លោកស្រីត្រូវបានជ្រើសរើសជាអ្នកស្រាវជ្រាវម្នាក់ក្នុងចំណោមអ្នកស្រាវជ្រាវ៥នាក់ ដែលទទួលបានអាហាររូបករណ៍ស្រាវជ្រាវតាមរយៈការនិទានរឿងក្នុងរូបភាពប្រព័ន្ធឌីជីថលក្រោមការឧបត្ថម្ភរបស់កម្មវិធី Fulbright នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ លោកស្រី Harrelson កំពុងស្ថិតនៅប្រទេសកម្ពុជាដើម្បីចងក្រងឯកសារស្តីអំពីជីវិតរបស់ប្រជាពលរដ្ឋគថ្លង់កម្ពុជា។