លោកហ៊ុន សែនបន្ទោសអាជ្ញាធរមូលដ្ឋានរឿងទំនាស់ដីធ្លីនៅខេត្តក្រចេះ
ក្រុមប្រជាពលរដ្ឋរងគ្រោះក្នុងជម្លោះដីធ្លីក្នុងខេត្តក្រចេះបានប៉ះទង្គិចគ្នាជាមួយកងកម្លាំងមានសមត្ថកិច្ចនៅពេលដែលក្រុមអ្នកតវ៉ាបានព្យាយាមដើរយកញត្តិទៅដាក់នៅផ្ទះរបស់នាយករដ្ឋមន្ត្រី។ ដំណាលគ្នានោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានស្តីបន្ទោសមន្ត្រីអាជ្ញាធរក្នុងការខកខានមិនបានស្វែងរកដំណោះស្រាយជូនដល់ប្រជាពលរដ្ឋទាំងនេះ។ លោកស៊ុយ ហ៊ាមខេមរាជូនសេចក្តីរាយការណ៍ពីទីក្រុងភ្នំពេញដូចតទៅ៖