បទពិសោធន៍ផ្ទាល់ខ្លួនទាក់ទងនឹងការជិះរថយន្តក្រុងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន
នៅដើមឆ្នាំ២០១៤នេះ រាជធានីភ្នំពេញចាប់ផ្តើមដំណើរការរថយន្តក្រុងជាលើកដំបូង ក្រោយពីការសាកល្បងរយៈពេលមួយខែ។ សាលាក្រុងភ្នំពេញក៏ធ្លាប់ធ្វើការសាកល្បងដូចគ្នានេះដែរកាលពីឆ្នាំ២០០១ តែមិនបានជោគជ័យ។ អ្នកជំនាញនិយាយថា ជោគជ័យនៃការចាប់ដំណើរការរថយន្តក្រុង នៅទីក្រុងភ្នំពេញនៅលើកនេះ បង្ហាញពីការផ្លាស់ប្តូរឥរិយាបទរបស់អ្នកក្រុងភ្នំពេញ ចំពោះមធ្យោបាយធ្វើដំណើរសាធារណៈ និងការកើនឡើងនៃការស្ទះចរាចរណ៍។ នៅពេលនេះ លោកសឹង សុផាត នៃវីអូអេដែលធ្លាប់បានចូលរួមជិះក្នុងការសាកល្បងនៅពីឆ្នាំ២០០១ ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទាក់ទងនឹង គុណប្រយោជន៍ និងគុណវិបត្តិនៃការជិះរថយន្តក្រុងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក៕