ការប្រើថ្នាំបញ្ចូលគ្នាព្យាបាលរោគថ្លើមប្រភេទC
យ៉ាងតិចមនុស្ស១៥០លាននាក់នៅក្នុងពិភពលោកមានជំងឺថ្លើមរ៉ាំរ៉ៃដែលហៅថា Hepatitis C នេះយោងតាមអង្គការសុខភាពពិភពលោក។ ជំងឺ Hepatitis C មានគ្រប់បែបដែលអាចបណ្តាលឲ្យមនុស្សស្លាប់។ នៅពេលដែលគ្មានវ៉ាក់សាំងការពារ ក្រុមអ្នកស្រាវជ្រាវបានរកឃើញការប្រើឱសថលាយគ្នាដែលធ្វើឲ្យជាសះស្បើយជំងឺពិបាកៗជាច្រើន។ អ្នកស្រី នុច សារីតា សូមជូនសេចក្តីរាយការណ៍របស់Carol Pearson នៃវីអូអេ។