អង្គការមនុស្សធម៌អំពាវនាវបង្កើនប្រាក់ជំនួយសម្រាប់ជនភៀសខ្លួនស៊ីរី
ប្រជាពលរដ្ឋជិត៣លាននាក់បានចាកចេញពីប្រទេសស៊ីរី ចាប់តាំងពីមានសង្គ្រាមស៊ីវិល ហើយមានប្រជាពលរដ្ឋជាច្រើននៅតែរត់ចេញជារៀងរាល់ថ្ងៃដោយភាគច្រើនរត់ឆ្លងទៅប្រទេសជិតខាងដូចជា ទួរគី ហ្សកដានី និងប្រទេសលីបង់ ជាទីដែលគេរស់នៅក្នុងជំរុំក្រណាត់តង់ដោយមានជំនួយពីសហគមន៍អន្តរជាតិ។ ក្រុមមនុស្សធម៌ព្រមានថា ដោយសារតែចំនួនជនភៀសខ្លួនកាន់តែកើនឡើង ប្រាក់ជំនួយសម្រាប់ភាពចាំបាច់ក្នុងការរស់នៅរបស់ពួកគេនៅនឹងខ្វះ។ អ្នកស្រីនុច សារីតា សូមជូនសេចក្តីរាយការណ៍របស់Zlatica Hoke នៃវីអូអេ។