ការសម្តែងទេពកោសល្យរបស់មនុស្សចាស់
ទីក្រុង Los Angeles ជាបេះដូងនៃពាណិជ្ជកម្មភាពយន្តអាមេរិកនិងជាកន្លែងមួយដែលមនុស្សម្នាក់ៗអាចក្លាយជាអ្នកសម្តែងសិល្បៈ។ អ្នកស្រីនុច សារីតា សូមជូនសេចក្តីរាយការណ៍របស់លោក Mike O’Sullivan នៃវីអូអេនិងផលិតករDeyane Moses ដែលបានរកឃើញថា ពលរដ្ឋចាស់ៗខ្លះបង្ហាញស្នាដៃរបស់ខ្លួននៅឯការសម្តែងទេពកោសល្យមួយនៅក្នុងពេលថ្មីៗនេះ។ អ្នកចូលប្រកួតប្រជែងមានអាយុយ៉ាងតិច៥៥ឆ្នាំ ប៉ុន្តែអ្នកខ្លះមានអាយុចាស់ច្រើន។