ក្មេងដែលទទួលបានជំនួយដោយផ្ទាល់ក្នុងការសិក្សា ធ្វើឲ្យមានសមិទ្ធផលក្នុងវិស័យអប់រំកើនឡើង
ការសិក្សាស្រាវជ្រាវមួយបង្ហាញថា ក្មេងដែលទទួលបានជំនួយដោយផ្ទាល់ក្នុងការសិក្សាមានការយល់អំពីអត្ថន័យអត្ថាបដិរូបបានប្រសើរជាងក្មេងដែលមិនបានទទួលជំនួយនេះ ហើយជំនួយក្នុងការសិក្សានេះ បានលើកកម្ពស់សមិទ្ធផលក្នុងវិស័យអប់រំ។ ដោយសារមានការកាត់បន្ថយថវិកានៅតាមសាលានានា ជំនួយដល់សិស្សផ្ទាល់ក្នុងការសិក្សានេះ គឺជាអាទិភាពទីមួយ។ និស្សិតមហាវិទ្យាល័យមួយក្រុមចង់ជួយដល់កិច្ចការនេះ។ ពួកគេធ្វើដំណើរតាមរថយន្តដែលបំពាក់សម្ភារៈសិក្សា ហើយដែលទាក់ទាញឲ្យមានការចូលរួមរបស់ក្មេងៗ។ June Soh នៃវីអូអេដែលបានធ្វើដំណើរជាមួយក្រុមនិស្សិតទាំងនេះ ជូនសេចក្តីរាយការណ៍នេះ។ លោកជីង ប៉ូជីន ជូនសេចក្តីប្រែសម្រួល។