ការសម្រេចលើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ អាចមានបាតុកម្មបង្ហាញស្មារតីសេ្នហាជាតិជាថ្មីទៀត
គេរំពឹងថា នៅចុងឆ្នាំនេះតុលាការកំពូលរបស់អង្គការសហប្រជាជាតិ នឹងធ្វើសេចក្តីសម្រេចលើការស្នើរបស់ប្រទេសកម្ពុជាដែលទាមទារធ្វើជាម្ចាស់កម្មសិទ្ធលើដែនដីដែលមានជម្លោះ ដែលនៅជាប់ព្រំដែនជាមួយប្រទេសថៃ។ នៅក្នុងទសវត្ស៍១៩៦០ តុលាការយុត្តិធម៌អន្តរជាតិបានប្រកាសថា ប្រាសាទបុរាណមួយនៅជិតព្រំដែន គឺជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា ក៏ប៉ុន្តែ មិនបានសម្រេចថា ដីនៅជុំវិញប្រាសាទនោះ ជាកម្មសិទ្ធរបស់ប្រទេសណានោះទេ។ ការសម្រេចដ៏ច្បាស់លាស់មួយថា ប្រទេសណាជាម្ចាស់កម្មសិទ្ធិលើដីនោះ អាចបង្កឲ្យមានភាពតានតឹងរវាងប្រទេសជិតខាងនឹងគ្នាទាំងពីរនេះ។ លោក ដានីញ៉ែល ស្ហាហ្វ (Daniel Schearf) រាយការណ៍អំពីរឿងនេះ ពីទីក្រុងបាងកក ហើយអ្នកនាង លី ម៉ូរីវ៉ាន់ នៃវីអូអេ ជូនសេចក្តីប្រែសម្រួល។
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន