រដ្ឋាភិបាលនីហ្ស៊េរីយ៉ាបើកឲ្យមានទស្សនកិច្ចនៅតំបន់សមរភូមិ
ជាលើកដំបូងចាប់តាំងពីលោកប្រធានាធិបតីនីនៃប្រទេសនីហ្ស៊េរីយ៉ា ហ្គូដឡាក់ ចនណាថិន បានប្រកាសដាក់រដ្ឋបីនៅភាគឦសានប្រទេសឲ្យស្ថិតក្នុងភាពអាសន្នកាលពីខែមុន យោធានីស្សេរីយ៉ាបានអនុញ្ញាតឲ្យក្រុមអ្នកយកព័ត៌មានចូលធ្វើទស្សនៈកិច្ចនៅតំបន់ ជួរមុខដែលជាសមរភូមិមុខរបស់ខ្លួនជាមួយនឹងក្រុមសកម្មប្រយុទ្ធដែលត្រូវបានស្គាល់ថា ជាក្រុមបូកូ ហារ៉ាម។ ហេដឌ័រ ម៊ឺដកខ៍ នៃវីអូអេ រាយការណ៍ ហើយលោក សុខ ខេមរា ប្រែសម្រួលជូន។