អង្គការមួយជួយជនភៀសខ្លួនប៉ាឡេស្ទីនរៀបចំសកម្មភាពវប្បធម៌
នៅជុំរំជនភៀសខ្លួនរបស់ជនជាតិប៉ាឡេស្ទីននៅក្នុងប្រទេសលីបង់ អង្គការមួយឈ្មោះសង្គមគាំទ្រសង្គមកិច្ច បានផ្ដល់ទីកន្លែងសម្រាប់ទំនាក់ទំនងនិងការធ្វើសកម្មភាពដល់ជនជាតិប៉ាឡេស្ទីនសម្រាប់ធ្វើកិច្ចការសិល្ប: សិប្បកម្ម និងដំណើរកំសាន្ដ។ អង្គការនេះ ក៏ទទួលរៀបចំពិធីអាពាហ៍ពិពាហ៍ សម្រាប់គូស្រករ ប៉ាឡេស្ទីនវ័យក្មេងផងដែរ ដោយផ្តល់ឱកាសឲ្យមនុស្សចាស់អបអរសាទរតាមបែបប្រពៃណីនៃប្រទេសកំណើតរបស់ពួកគេ។ អ្នកយកព័ត៌មានរបស់វីអូអេ អ្នកស្រី ផេច ខូឡក់ (Paige Kollock) រាយការណ៍ ហើយអ្នកស្រី កង ស៊ីវន ប្រែសម្រួលជូន។