គណបក្សនយោបាយសន្យាធ្វើច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន បើខ្លួនជាប់ឆ្នោត
នៅសល់តែ១ខែមុនការបោះឆ្នោត តំណាងគណបក្សនយោបាយធំៗ លើកលែងតែគណបក្សប្រជាជនកម្ពុជាចេញ បានសន្យាធានាឲ្យមានការអនុម័តច្បាប់ស្តីពីការទទួលបានព័ត៌មានដែលគេរង់ចាំជាយូរមកហើយនោះ ប្រសិនបើពួកគេឈ្នះការបោះឆ្នោតនាខែកក្កដាខាងមុខនេះ។ លោកសាយ មុន្នីនៃវីអូអេរាយការណ៍អំពីរឿងនេះពីទីក្រុងភ្នំពេញ៕