អ្នកនិពន្ធបទភ្លេងពីររូបដែលបង្កើតតន្ត្រីរ៉ក់អ៊ែនរ៉ូល
ក្រុមអ្នកនិពន្ធបទភ្លេងរបស់លោក ជេរី លីប៊រ (Jerry Leiber) និងលោក ម៉ៃក ស្តូល្លរ (Mike Stoller) ជាប្រភពកំណើតនៃតន្ត្រី រ៉ក់អ៊ែនរ៉ូល (Rock and Roll)។ នៅក្នុងចំណោមបទល្បីៗ អ្នកនិពន្ធទាំងពីរនេះបានសរសេរបទ ”Hound Dog” ច្រៀងដោយលោក អ៊ែវីស ប្រេស្ល៊ី (Elvis Presley) និងបទ ”Kansas City” ដែលថតដោយអ្នកសិល្បៈរាប់សិបនាក់។ លោក ជែរី លីប៊រ (Jerry Leiber) បានទទួលមរណភាពនៅឆ្នាំ២០១១ ប៉ុន្តែ លោក ម៉ៃក ស្តូល្លរ (Mike Stoller) នៅបន្តនិពន្ធបទភ្លេងនៅក្នុងទីក្រុង ឡូស អាន់ជឡេរ (Los Angeles) នៅឡើយ លោក ម៉ៃក អីស៊ូលីវ៉ាន់ (Mike O’Sullivan) រាយការណ៍។ អ្នកស្រី នុច សារីតា ប្រែសម្រួលជូន។