វិចិត្រករបារាំងល្បីឈ្មោះនៅបូរីញូវយ៉ក
ពីវិចិត្រករនៅតាមផ្លូវក្នុងក្រុងប៉ារីសដល់លាបពណ៌នៅ Times Square បុរសដែលត្រូវបានស្គាល់ថាJR គឺជាវិចិត្រករបារាំងវ័យក្មេង ដែលប្រើរូបថតដើម្បីឱ្យប្រជាពលរដ្ឋនៃប្រទេសអាហ្វ្រិកខាងត្បូង អ៊ីស្រាអែល និងដែនដីប៉ាលីស្ទីន មានមោទនភាព។ កាលពីពេលថ្មីៗនេះលោកJRបានមកសង្កាត់ម៉ានហាថាន់ (Manhattan) និងTimes Square ដែលនៅទីនោះលោកបានចាត់ចែងគម្រោងការដ៏ល្បីរបស់លោកក្នុងបូរីញូវយ៉ក។ លោក ប៊ណាដ ស្ស៊ុសមែន (Bernard Shusman) នៃវីអូអេរាយការណ៍ ហើយលោក ឈឹម សុមេធ ប្រែសម្រួលជូន។