កុមារឥណ្ឌារាប់លាននាក់នៅមិនទាន់មានឱកាសសិក្សា
ប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌាកំណត់ការសិក្សាថ្នាក់បឋមមិនចាំបាច់បង់ប្រាក់ជាសិទ្ធិមួយសម្រាប់កុមារទាំងអស់។ ក៏ប៉ុន្តែនៅតែមានកុមាររាប់លាននាក់មិនទាន់មានឱកាសសិក្សានៅទ្បើយ។ ដើម្បីឱ្យសិស្សទីទាល់ក្រមួយចំនួនទទួលបានការអប់រំ នៅពេលនេះក្រុមមួយបានបើកបង្រៀននៅតាមផ្លូវក្នុងក្រុងមុមបៃ (Mumbai)។ អារុ ផានដេ (Aru Pande) រាយការណ៍ ហើយលោក ឈឹម សុមេធ ប្រែសម្រួលជូន។