សិស្សអាមេរិករកឃើញវិធីកំណត់រោគវិនិច្ឆ័យនៃមហារីកលំពែង
មហារីកលំពែង ជាប្រភេទមហារីកដ៏សាហាវបំផុតមួយ។ កាលពីឆ្នាំកន្លងទៅមានមនុស្សជាង២៥ម៉ឺននាក់នៅទូទាំងពិភពលោកស្លាប់ដោយសារជំងឺនេះ ហើយចំនួននេះកំពុងកើនឡើង។ កាលពីពេលថ្មីៗនេះ សិស្សអាយុ១៦ឆ្នាំម្នាក់នៅរដ្ឋម៉ារីលែនដ៍ (Maryland) បានបង្កើតការធ្វើតេស្តដ៏សាម្មញ្ញមួយដែលអាចតាមដានមហារីកលំពែងនៅដំណាក់ការនៃការអភិវឌ្ឍពីដំបូង ដែលនេះគឺជាការរកឃើញដ៏សំខាន់មួយសម្រាប់ធ្វើរោគវិនិច្ឆ័យប្រកបដោយប្រសិទ្ធិភាពនិងការព្យាបាលកាន់តែប្រសើរ។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេ ជូលី ថាបូហ៍ (Julie Taboh) រាយការណ៍ហើយលោកជឹង ប៉ូជីន ប្រែសម្រួលជូន។