សារធាតុគីមីពន្យារភ្លើងឆេះប៉ះពាល់សុខភាព
ទីភ្នាក់ងារការពារបរិដ្ឋានសហរដ្ឋអាមេរិកបានចាប់ផ្តើមស្ទង់ជាថ្មីអំពីសារធាតុគីមី២០ដែលអាចពន្យារភ្លើងឆេះ។ សារធាតុទាំងនេះ បានត្រូវប្រើប្រាស់ច្រើនទសវត្សរ៍មកហើយនៅក្នុងឧបករណ៍ប្រើប្រាស់ជាច្រើនចាប់តាំងពីគ្រឿងតុទូរហូតដល់សម្លៀកបំពាក់។ ក៏ប៉ុន្តែសារធាតុគីមីទាំងនេះ ជាសារធាតុពុលដែល ធ្វើឱ្យកខ្វក់ពិភពលោក និងជាការគំរាមកំហែងដល់សុខភាពមនុស្ស។ អ្នកស្រី អេរីកា ស៊ែឡេស្ត្រឺ (Erika Celestre) រាយការណ៍ ហើយលោក ឈឹម សុមេធ ជូនសេចក្តីប្រែសម្រួល។