ចំនួនទេសចរលីបង់ធ្លាក់ចុះដោយសារសង្គ្រាមក្នុងប្រទេសស៊ីរី
ខណៈដែលសង្គ្រាមក្នុងប្រទេសស៊ីរីចូលក្នុងឆ្នាំទី៣ ដែលប៉ះពាល់សេដ្ឋកិច្ចនៃប្រទេសជិតខាង ឧស្សាហកម្មទេសចរណ៍នៃប្រទេសលីបង់បានធ្លាក់ចុះ១៥ភាគរយក្នុងឆ្នាំ២០១២។ ភ្ញៀវមកពីប្រទេសក្នុងតំបន់ឈូងសមុទ្រពែរស៍បានឈប់ទៅលេង លីបង់ទៀតហើយ។ ទេសចរខ្លះបារម្ភអំពីសន្តិសុខ ហើយអ្នកឯទៀតធ្វើពហិការមិនទៅទស្សនាលីបង់ដោយហេតុផលនយោបាយ។ អ្នកស្រី ផេច ខូលឡក់ (Paige Kollock) រាយការណ៍ ហើយលោក ឈឹម សុមេធ ជូនសេចក្តីប្រែសម្រួល។