កម្មករដង្ហែរក្បួនទាមទារឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហា
កម្មកររាប់ពាន់នាក់មកពីសហជីពកម្មករនានានិងសមាគមផ្សេងនៅក្នុងប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃពុធបានដង្ហែរក្បួនបាតុកម្មអហិង្សាមួយដើម្បីស្នើសុំឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហារបស់កម្មកររោងចក្រ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្បូនបាតុកម្មបានចាប់ផ្តើមដង្ហែរចេញពីទីលានប្រជាធិបតេយ្យក្បែរវត្តភ្នំទៅកាន់រដ្ឋសភាជាតិដើម្បីដាក់ញតិ្តរបស់ពួកគេទៅកាន់ស្ថាប័ននីតិបញ្ញត្តិនៅទីនោះនិងទៅកាន់រដ្ឋាភិបាល។ លោកស៊ុយ ហ៊ាមខេមរានៃវីអូអេធ្វើសេចក្តីរាយការណ៍ពីភ្នំពេញដូចតទៅ៖