កន្លែងថែទាំអ្នកមានជំងឺភ្លេចភ្លាំងស្មារតីជួយសម្រាលបន្ទុកគ្រូសារអ្នកជំងឺ
ជំងឺភ្លេចភ្លាំងស្មារតី Alzheimers ជាជំងឺសម្លាប់សរសៃប្រាសាទ និងកោសិការបស់ខួរក្បាលដែលបណ្ដាលឲ្យបាត់បង់ការចងចាំ ព្រមទាំងសក្ដានុពលនៃ ការរិះគិត ប្រាស្រ័យទាក់ទង ហើយនឹងធ្វើសកម្មភាពប្រចាំថ្ងៃ។ ជនជាតិអាមេរិក ប្រមាណ៥លាន៤សែននាក់មានជំងឺនេះ។ នៅសហរដ្ឋអាមេរិកមានកន្លែង សម្រាប់មនុស្សពេញវ័យដែលមានជំងឺភ្លេចភ្លាំងស្មារតីនេះ ដើម្បីសម្រាលបន្ទុកញាតិសន្តានអ្នកជំងឺដែលផ្ដល់ការថែទាំសុខភាព។ ហ្វៃហ្សា អែលម៉ាស្រ៊ី (Faiza Elmasry) រាយការណ៍ ហើយអ្នកស្រីកង ស៊ីវន ប្រែសម្រួលជូន។