អតីតភរិយាតារាចម្រៀងរ៉ក់ជួយអ្នកសិល្បៈជំនាន់ក្រោយ
អ្នកសិល្បៈរាប់ពាន់នាក់ទៅទីក្រុង Austin រដ្ឋតិកសាស់ សហរដ្ឋអាមេរិកកាលពីដើមខែមេសា ដើម្បីចូលរួមមហោស្រពSouthwest Festival។ អ្នកសិល្បៈជាច្រើនសង្ឃឹមថានឹងរកបានភ្នាក់ងារ និងកិច្ចសន្យាសម្រាប់អនាគតអាជីពរបស់គេ។ អតីតភរិយារបស់តារាចម្រៀងរ៉ក់ Buddy Holly ដែលមានឥទ្ធិពលតាមរយៈតន្ត្រី និងមូលនិធិ ក៏នៅទីនោះដើម្បីជំរុញទឹកចិត្តតន្ត្រីករក្មេងៗ។ លោក Greg Flakus រាយការណ៍ ហើយអ្នកស្រី កង ស៊ីវន ប្រែសម្រួលជូន។