ចិនព្យាយាមដោះស្រាយបញ្ហាផ្សែងអ័ព្ទបំពុលបរិស្ថាន
នៅពេលដែលប្រទេសចិន ព្យាយាមដោះស្រាយផ្សែងលាយអ័ព្ទដែលបានគ្របដណ្តប់ទីក្រុងប៉េកាំង អាជ្ញាធរក្នុងទីក្រុងសំខាន់ជាច្រើនកំពុងពិសោធអ្វីដែលហៅថាទីផ្សារពាណិជ្ជកម្មកាបោន។ ផែនការនោះ អនុញ្ញាតឲ្យក្រុមហ៊ុនបញ្ចេញខ្យល់កខ្វក់ទិញនិងលក់អាជ្ញាបណ្ណផ្លូវការចំពោះការបញ្ចេញឧស្ម័នកាបោនរបស់ខ្លួននិងបង្កើតគ្រឿងលើកទឹកចិត្តដើម្បីកាត់បន្ថយសារធាតុពុលទាំងនោះដែលនាំឲ្យមានការផ្លាស់ប្តូរអាកាសធាតុ។ ការលក់ដូរកាបោន ជាកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ Shannon Van Sant រាយការណ៍ពីទីក្រុងប៉េកាំង ហើយលោក ជឹង ប៉ូជីន ប្រែសម្រួល។