ភូមាព្យាយាមស្តារប្រព័ន្ធអប់រំឡើងវិញ
ប្រទេសភូមាធ្លាប់មានសាកលវិទ្យាល័យដែលអ្នកខ្លះចាត់ទុកថា ជាសាកលវិទ្យាល័យល្អៗបំផុតនៅអាស៊ីបូព៌ា។ ប៉ុន្តែការគ្រប់គ្រងមិនបានល្អជាច្រើនឆ្នាំ និងការធ្វើជាតូបនីយកម្មដ៏មហន្តរាយបានបណ្តាលឲ្យប្រព័ន្ធអប់រំខូចខាតយ៉ាងខ្លាំង ហើយនិស្សិតដែលមានលទ្ធភាព និងសមត្ថភាព ចាកចេញទៅក្រៅប្រទេសដើម្បីស្វែងរកឱកាសការអប់រំប្រសើរជាងនៅក្នុងស្រុក។ ចាប់តាំងពីចូលកាន់តំណែងក្នុងសភាជាតិ មេដឹកនាំក្រុមប្រឆាំងគឺអ្នកស្រី Aung San Suu Kyi បានកំណត់ការស្តារប្រព័ន្ធអប់រំឡើងវិញថាជាអាទិភាព១។ វីអូអេមានសេចក្តីរាយការណ៍ពីទីក្រុងរ៉ង់ហ្គូន ហើយលោក សឹង សុផាត ប្រែសម្រួល។