ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះជាតិ​រក​ការ​គាំទ្រ​ពី​ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​កឹម សុខា ​អនុប្រធាន​ចលនា​សង្គ្រោះជាតិ ​និង​ជា​អនាគត​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ស្វះស្វែង​រក​ជំនួយ​គាំទ្រ​ពី​ពលករ​ជាយុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​មុន​ការ​បោះឆ្នោត​ថ្ងៃ​២៨​កក្កដា​ឆ្នាំ​២០១៣។​ កម្មករ​និង​ពលករ​ជាង​១០០០​នាក់ ​ដែល​កំពុង​ធ្វើការ​នៅ​កន្លែង​ផ្សេងៗ​ពាស ពេញ​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​ប្រមូល​ផ្តុំ​គ្នា​ស្វាគមន៍​លោក​ក្នុង​ទីក្រុង​សេអ៊ូល​ កាលពី​ចុង​សប្តាហ៍​មុន។ ​ក្រុម​កម្មករ​បាន​ជួយ​ផ្តល់​ថវិកា​ប្រមាណ​មួយ​ម៉ឺនដុល្លារ​ស.រ.អា.។​ ក្រុម​កម្មករ​បាន​អះអាង​ថា​ ពួកគេ​ចង់​ជួប​លោក​កឹម សុខា​គឺដើម្បី​ចង់ដឹង​ពី ​គោល​នយោបាយ​របស់​គណបក្ស​ថ្មី​ក្នុង​ការ​ដឹកនាំ​ប្រទេស​ឲ្យ​បាន​រីក​ចម្រើន។​ លោក​សុខ ខេមរា​បាន​សម្ភាស​លោក​កឹម សុខា​តាម​រយៈ​ Kype ពី​ទីក្រុង​សេអ៊ូល៕

XS
SM
MD
LG