ល្បែងវីដេអូត្រូវបានបង្កើតដើម្បីបង្កើនការយល់ដឹងអំពីខ្វះទឹក
កង្វះទឹកនិងការមិនអាចទទួលបានទឹកស្អាតនៅក្នុងប្រទេសក្រីក្រជាបញ្ហាធ្ងន់ធ្ងរមួយ។ ប៉ុន្តែ មនុស្សវ័យក្មេងមួយក្រុមក្នុងទីក្រុងម៉ុងត្រេអាល់ (Montreal) បានផលិត ល្បែងវីដេអូមួយ ដែលធ្វើឲ្យសប្បាយនិងបង្កើនការយល់ដឹងពីបញ្ហាដ៏ធ្ងន់ធ្ងរដែលកំពុងប៉ះពាល់ដល់មនុស្សរាប់លាននាក់ជាពិសេសស្រ្តីក្មេងៗ។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេរាយការណ៍ពីអំពីរឿងនេះ ហើយលោក ជឹង ប៉ូជីន ប្រែសម្រួល។