អ្នកគាំទ្របក្សប្រឆាំងនៅក្រៅប្រទេសចាប់ផ្តើមរៃអង្គាសថវិកាសម្រាប់បោះឆ្នោតជាតិ
បន្ទាប់ពីគណបក្សមិនកាន់អំណាចពីរក្នុងប្រទេសកម្ពុជាគឺគណបក្សសិទ្ធិមនុស្សនិងគណបក្សសម រង្ស៊ីបានរួមគ្នាបង្កើតជាគណបក្សសង្រ្គោះជាតិនាំឱ្យសន្ទុះនៃការគាំទ្ររបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសមានការកើនឡើង។ លោកទូច វិបុល ប្រធានប្រតិបត្តិមូលនិធិសង្គ្រោះជាតិដែលបានបង្កើតឡើងនៅ សហរដ្ឋអាមេរិកដើម្បីជួយពង្រឹងកម្លាំងអ្នកប្រជាធិបតេយ្យនៅក្នុងប្រទេសនិងក្រៅប្រទេសបានផ្តល់បទសម្ភាសជាមួយលោកម៉ែន គឹមសេងនៃវីអូអេអំពីគោលដៅនៃមូលនិធិនេះក្នុងការជួយដល់គណបក្សសង្គ្រោះជាតិ៕