តើអាមេរិកយកឈ្នះសង្គ្រាមប្រឆាំងនឹងគ្រឿងញៀនបានទេ?
សព្វថ្ងៃនេះ ជនជាតិអាមេរិកប្រមាណ៥សែននាក់ ត្រូវបានដាក់ពន្ធនាគារពីបទពាក់ព័ន្ធនឹងថ្នាំញៀន។ ជនទាំងនោះរួមមានពួកប្រព្រឹត្ដអំពើអហិង្សា ប្រព្រឹត្ដខុសលើកទី១ដែលត្រូវបានជាប់ពន្ធនាគារក្រោមច្បាប់តឹងរឹង ដែលត្រូវបានអនុម័តក្នុងការប្រយុទ្ធប្រឆាំងនឹងថ្នាំញៀនរាប់ទសវត្សរ៍។ លោក ភីធ័រ ហ្វេឌីនស្គី (Peter Fedynsky) អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំទីក្រុងញូយ៉ក រាយការណ៍ថា អតីតប្រមុខរដ្ឋាភិបាលមួយចំនួន ពេលនេះជឿថា គេមិនអាចយកឈ្នះសង្គ្រាមនោះបានទេ។ អ្នកស្រី កង ស៊ីវន ប្រែសម្រួលជូន។