ស្លៀកពាក់ស្អាតនាំឲ្យសិស្សជោគជ័យ
ក្មេងៗជាង៧០០នាក់នៃអនុវិទ្យាល័យ មេហ្វ៊ៀលដ៍ (Mayfield) ទីក្រុងម៉ាណាស្សាស (Manassas) រដ្ឋ វីរជីញ៉ា (Virginia) ស្លៀកពាក់ដូចអ្នកមានអាជីព។ ក្មេងប្រុសស្លៀកពាក់ខោអាវធំ ចងក្រវ៉ាត់ ហើយក្មេងស្រីស្លៀកពាក់រ៉ូប អាវ និងសំពត់ល្អៗ។ សម្លៀកបំពាក់បែបនេះខុសគ្នាឆ្ងាយពីខោ ខៅបយ និងអាវយឺត ដែលសិស្សអាមេរិកធម្មតាស្លៀកពាក់នៅសាលា។ អ្នកស្រី ហ្វេធ ឡាពីឌុស (Faith Lapidus) រាយការណ៍អំពីរឿងនេះ។ អ្នកស្រី កង ស៊ីវន ប្រែសម្រួលជូន។