ចិនជាអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់លេខ១ក្នុងពិភពលោក
ចិនជាប្រទេសមានសេដ្ឋកិច្ចធំទី២របស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ប៉ុន្តែ ចិនជាអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់លេខ១។ ក្នុងខែមករា រដ្ឋធានីប៉េកាំងបានបំបែកឯតទគ្គៈកម្មខាងការបញ្ចេញឧស្ម័នកខ្វក់ដោយឡើងដល់ចំនួន៤០ដងច្រើនជាងកម្រិតដែលបានស្នើដោយអង្គការសុខភាពពិភពលោក WHO ។ លោក ហ្វ្រិដ វ៉ាង (Fred Wang) នៃ វីអូអេ ភាសាចិនកុកងឺ រាយការណ៍អំពីរឿងនេះពីទីក្រុងប៉េកាំង។ លោក ជឹង ប៉ូជីន ប្រែសម្រួលជូន។