មានការបារម្ភពីជំនួញជាមួយចិននៅទន្លេមេគង្គ
ការពង្រីកសេដ្ឋកិច្ចរបស់ចិនទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បាននាំឲ្យពាណិជ្ជកម្មអាស្រ័យកាន់តែខ្លាំងទៅលើទន្លេមេគង្គ។ ទំនប់ទឹក និងកំពង់ផែកសាងថ្មីៗត្រូវគេរំពឹងថា នឹងជួយទ្រទ្រង់ពាណិជ្ជកម្មនៅក្នុងប៉ុន្មានឆ្នាំខាងមុខ ប៉ុន្តែមិនមែនរាល់គ្នាសុទ្ធតែ ស្វាគមន៍ការអភិវឌ្ឍនេះទេ។ លោក ស្ទីវ សានហ្វ៊ដ (Steve Sanford) រាយការណ៍ពីទីក្រុងឈៀងស៊ែន ប្រទេសថៃ ហើយលោកសឹង សុផាតប្រែសម្រួលជូន។