អ្នកប្រម៉ាញ់ប្រើសត្វស្លាបផ្តល់ក្តីសង្ឃឹមដល់ក្មេង
លោក រ៉ូដនី ស្កត់ស៍ (Rodney Scotts) ចូលចិត្តសត្វស្លាបដែលគេបរបាញ់យ៉ាងខ្លាំង។ កាលពីមុនលោកជាអ្នកលក់គ្រឿងញៀន ប៉ុន្តែលោកបានបោះបង់ចោលគ្រឿងញៀន ហើយមកធ្វើការនៅអង្គការអភិរក្ស។ ពីរដ្ឋធានីវ៉ាស៊ីនតោន អ្នកស្រីកង ស៊ីវន នៃវីអូអេ រាយការណ៍ថា លោក ស្កត់ស៍ ទៅសង្កាត់ អាណាស្កូធា (Anacostia) ដ៏ក្រីក្រនៅរដ្ឋធានីវ៉ាស៊ីនតោន ជាទីដែលលោកធំដឹងក្តី ដើម្បីបង្រៀនយុវជនអំពីសត្វដែលគេបរបាញ់ និងសារៈសំខាន់នៃការការពារបរិស្ថាន។