ក្រុមហ៊ុនផលិតរថយន្តឃើញរដ្ឋកាលីហ្វ័រញ៉ាជាគំរូសម្រាប់ឧស្សាហកម្ម
រដ្ឋកាលីហ្វ័រញ៉ាមិនមែនគ្រាន់តែជាទីកន្លែងសម្រាប់ឧស្សាហកម្មភាពយន្តហូលីវូដ និងប្រភពបច្ចេកវិទ្យា Silicon Valley ប៉ុណ្ណោះទេ តែវាក៏ជាទីកន្លែងដែលអ្នកស្រឡាញ់រថយន្តអាចឃើញរថយន្តដែលមានការច្នៃចុងក្រោយបំផុត បានរត់នៅតាមដងផ្លូវផងដែរ។ អ្នកស្រី អេលីហ្សាប៊ែថ លី (Elizabeth Lee) រាយការណ៍ពីទីក្រុងឡូសអានចឺឡេស (Los Angeles) ថា តើហេតុអ្វីបានជាក្រុមហ៊ុនរថយន្ត ចាត់ទុករដ្ឋកាលីហ្វ័រញ៉ាថា ជាអ្នកកំណត់ម៉ូតទាន់សម័យក្នុងឧស្សាហកម្មរថយន្តនេះ។ លោក ជឹង ប៉ូជីន ប្រែសម្រួល។