ឆ្នាំកន្លងទៅ ជាឆ្នាំពេញដោយឱកាស និងការប្រឈមសម្រាប់សូម៉ាលី
ប្រទេសសូម៉ាលីមានការជឿនលឿនរយៈពេលមួយឆ្នាំកន្លងទៅនេះ ឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលទី១ដ៏មានស្ថិរភាពចាប់តាំងពីឆ្នាំ១៩៩១មក។ ក៏ប៉ុន្ដែលោក Gabe Joselow អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំតំបន់ខាងកើតនៃទ្វីបអាហ្វ្រិករាយការណ៍ថា សន្ដិសុខនៅតែជាបញ្ហាធំជាងគេសម្រាប់ប្រទេសនេះ នាពេលអនាគត។ អ្នកស្រី កង ស៊ីវន ប្រែសម្រួលជូន។