ពិធីសម្ពោធចូលកាន់តំណែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក
ពិធីម្ពោធចូលកាន់តំណែងប្រធានាធិបតីរបស់លោក បារ៉ាក់ អូបាម៉ា ត្រូវបានប្រារព្ធឡើងនៅខែមករានេះ។ ការស្បថចូលកាន់តំណែងផ្លូវការរបស់លោក គឺនៅថ្ងៃអាទិត្យ ទី២០ ខែមករា ដែលជាកាលបរិច្ឆេទដែលត្រូវបានកំណត់ដោយច្បាប់សហព័ន្ធ។ ប៉ុន្តែ ពិធីនេះត្រូវធ្វើឡើងម្តងទៀតសម្រាប់សាធារណជននៅថ្ងៃចន្ទ ទី២១ ខែមករា។ ពិធីនេះមានន័យជ្រាលជ្រៅតាមប្រពៃណី និងនិមិត្តរូប ដែលបង្ហាញការបន្ត និងកម្លាំងនៃប្រព័ន្ធនយោបាយរបស់សហរដ្ឋអាមេរិក។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេ ចេហ្វ្រ៊ី យ៉ាំង (Jeffrey Young) រាយការណ៍បន្ថែមក្នុងផ្នែកចុងក្រោយដែលស្តីអំពីរបៀបបោះឆ្នោតនៅសហរដ្ឋអាមេរិក។ លោក ជឹង ប៉ូជីន ប្រែសម្រួល។