ភាពតានតឹងនៃទំនាក់ទំនងបារាំងអាល្លឺម៉ង់ ប៉ះពាល់សហភាពអឺរ៉ុប
ទំនាក់ទំនងរវាងប្រទេសបារាំង និងអាល្លឺម៉ង់មានសារៈសំខាន់ដល់សហភាពអឺរ៉ុប។ រហូតដល់ខែឧសភា ឆ្នាំ២០១២ មេដឹកនាំអភិរក្សនិយមគឺលោកស្រី Angela Merkel អធិការបតីនៃប្រទេសអាល្លឺម៉ង់ និងលោកអតីតប្រធានាធិបតីបារាំង Nicolas Sarkozy បានធ្វើការជាមួយគ្នាដោយធ្វើសេចក្តីសម្រេចចិត្តសម្រាប់តំបន់ប្រើប្រាក់អឺរ៉ួ។ ក៏ប៉ុន្តែ លោក Francois Hollande ប្រធានាធិបតីបារាំងថ្មី ធ្វើឱ្យមានការសង្ស័យអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។ អ្នកស្រី Selah Hennessy នៃវីអូអេរាយការណ៍អំពីផលប៉ះពាល់នៃទំនាក់ទំនងថ្មីនេះដែលអាចមានលើទ្វីបអឺរ៉ុបក្នុងឆ្នាំ២០១៣។ លោក ឈឹម សុមេធ ប្រែសម្រួល។