ក្រុមហ៊ុនប្រេងធំៗសម្លឹងឃើញប្រភពធនធាននៅអាក់ទិក
ក្រុមហ៊ុនប្រេងឥន្ធនៈ Shell បានបញ្ឈប់សកម្មភាពរបស់ខ្លួនបណ្ដោះអាសន្ននៅលើតំបន់ទឹកកក Artic ដោយសារតែមានការបារម្ភអំពីសុវត្ថិភាពហើយក្រុមអ្នកតាក់តែងច្បាប់អង់គ្លេសបានអំពាវនាវដល់រដ្ឋាភិបាលអន្ដរជាតិឲ្យដាក់បំរាមបណ្ដោះអាសន្នមិនឲ្យរុករកប្រេងនៅបាតសមុទ្រ។ ក្រុមបរិដ្ឋាននិយាយថា ការហៀរប្រេងអាចបំផ្លាញដោយមិនអាចជួសជុលវិញបានហើយជាមហន្ដរាយដល់ធម្មជាតិ។ តែសេចក្ដីត្រូវការប្រេងក្នុងពិភពលោកមានកាន់តែច្រើន។ អ្នកជំនាញខ្លះនិយាយថា ពេលវេលាមកដល់ហើយដើម្បីពិនិត្យមើលធនធានមិនធម្មតានោះ។ លោកអ៊ូ ធួក នៃវីអូអេរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។