គ្លីនិកនិស្សិតជួយអ្នកគ្មានផ្ទះសម្បែង
និស្សិតវេជ្ជសាស្ត្រនៅរដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក ទទួលបានបទពិសោធន៍ជាក់ស្តែងដោយការជួយអ្នកគ្មានផ្ទះសម្បែង ដែលរស់នៅតាមចញ្ចើមថ្នល់នៃទីក្រុងឡូអាន់ជើឡេស (Los Angeles)។ ពីរដ្ឋធានីវ៉ាស៊ីនតោនលោក ឈឹម សុម៉េធ នៃវីអូអេរាយការណ៍ថា ពួកគេកំពុងជួយបំពេញបន្ថែមនូវចំណុចខ្វះខាតនៃប្រព័ន្ធថែទាំសុខភាព ខណៈដែលពួកគេក៏កំពុងសិក្សាដើម្បីអនាគតវិជ្ជាជីវៈរបស់ខ្លួនដែរ។