ជំងឺរលាកខួរក្បាលរាលដាលនៅអាស៊ី
មន្ត្រីសុខាភិបាលនៅប្រទេសឥណ្ឌាភាគខាងជើងរាយការណ៍ថា ការផ្ទុះរាលដាលនៃជំងឺរលាកខួរក្បាល បានប៉ះពាល់ដល់កុមាររាប់រយនាក់។ ជំងឺរលាកខួរក្បាលដែលកើតពីវីរុសនេះ អាចបង្កឲ្យពិការជាអចិន្ត្រៃយ៍ និងបណ្តាលឲ្យស្លាប់។ ជំងឺនេះធម្មតាកើតមានតាមរដូវនៅទ្វីបអាស៊ី។ អ្នកជំនាញនិយាយថា វីរុសនេះ អាចរាលដាលទៅប្រទេសផ្សេងទៀតនៅក្នុងតំបន់ ប៉ុន្តែគេអាចមិនដឹងដោយសារតែគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើរោគវិនិច្ឆ័យ។ អ្នកស្រីនុច សារីតា នៃវីអូអេរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។